khmer eng
  • ឯកឧត្តម យ៉ង់ សែម បានបើកកិច្ចប្រជុំជាមួយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ដើម្បីត្រៀមចូលរួមប្រជុំសហភាពអន្តរសភា(IPU)លើកទី១៤២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០ ដល់ម៉ោង ១២:០០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតលើកទី១៤២ របស់សហភាពអន្តរសភា(IPU) បានបើកកិច្ចប្រជុំជាមួយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ឯកឧត្តម សោម សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម គឹម សុចិត្រា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ លោក កុយ ម៉ាឡៃវិរៈ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ លោក កេត ជិន្នរ៉ន ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី១ ដើម្បីត្រៀមចូលរួមប្រជុំសហភាពអន្តរសភា(IPU)លើកទី១៤២ ដែលមានបៀវារៈដូចខាងក្រោម៖
    ១-លិខិតសុំការគ្រាំទ្រពីសភានានា ចំពោះបេក្ខភាពឯកឧត្តម ឈិត គឹមយាត ចូលជាសមាជិកគណៈកម្មាធិការសិទ្ធិមនុស្ស សមាជិកសភា នៃសហភាពអន្តរសភា (IPU)
    ២-ពិនិត្យលើលិខិតសុំការគ្រាំទ្រពីសភានានា ចំពោះបេក្ខភាព ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការប្រឆាំងអំពើភេរវកម្ម និងហិង្សាជ្រុលនិយម , គណៈកម្មាការលើកកម្ពស់ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ នឹងគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៖កិច្ចការអង្គការសហប្រជាជាតិ
    ៣-ត្រៀមប្រជុំក្រុមប្រឹក្សាភិបាល និងសភា សហភាពអន្តរសភា (IPU) លើកទី១៤២ តាមប្រព័ន្ធ វីដេអូរ (Zoom) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅវិមានរដ្ឋចំការមន ព្រឹទ្ធសភា ។
    ៤-បញ្ហាផ្សេងៗ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម